លោក ស៊ុន ចាន់ថុល ៖ ទោះបីពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែង កូវីដ-១៩ ក៏ដោយ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបញ្ហាអាទិភាព
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីពិភពលោកទាំងមូល កំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ ក៏ដោយ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ថវិកាជំពូក២១ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា "ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងការបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋទូទៅ"។
ទន្នឹមនឹងនោះ រដ្ឋន្ត្រីក្រសួងសាធារណការ លេីកឡេីងថា " ក្នុងស្ថានភាពបែបនេះ យើងផ្តោតការចំណាយតែទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបម្រើឱ្យប្រយោជន៍ទូទៅរបស់ជាតិមាតុភូមិប៉ុណ្ណោះ"។
ជាងនេះទៅទៀត រដ្ឋន្ត្រីក្រសួងសាធារណការ ក៏បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបច្ចេកទេស សាងសង់ ជួសជុល និងថែទាំផ្លូវ ក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានជាប្រចាំ លើក្រុមហ៊ុនវិនិយោគទាំងឡាយ ដើម្បីជំរុញឱ្យពួកគេអនុវត្តតាមស្តង់ដាគុណភាពរបស់ក្រសួង ដែលបានដាក់ចេញជាដាច់ខាត ៕
ដោយ ៖ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ